ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្ដអំពាវនាវទៅដល់ប្រជា ពលរដ្ឋខ្មែរ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះ ជំងឺកូវីដ-១៩ ខណៈរហូតមកដល់ ពេលនេះមិនទាន់មានថ្នាំព្យាបាលជំងឺនេះឡើយ។

ក្នុងសិន្និសទីសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺ កូវីដ-១៩ នៅកម្ពុជា នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានថ្លែងថា ទោះបីជាអ្នកជំងឺ កូវីដ-១៩ នៅកម្ពុជា រយៈពេល ចុងក្រោយនេះ ពុំមានករណីឆ្លងថ្មីមានរយៈពេល៣សប្តាហ៍ក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាល នៅតែបន្ដអំពាវនាវឲ្យពលរដ្ឋ ការប្រុងប្រយ័ត្នឲ្យខ្ពស់ជាងមុនបន្ថែមទៀត ដើម្បីទប់ស្កាត់ការ រីករាលដាលនៃ ជំងឺ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សទៀត និងសហគមន៍។

 លោក មានប្រសាសន៍ថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើន និងបន្តការយកចិត្តទុក ដាក់ប្រកបដោយទទួលការខុសត្រូវ និងត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុតហើយត្រូវ អនុវត្តន៍គ្រប់បែបយ៉ាងទាំងអស់ តាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ក៏ដូច ជាក្រសួងសុខាភិ បាល ដើម្បីកុំឲ្យមានការចម្លងរាលត្បាត់ចូលក្នុងសហគមន៍ ជាពិសេស ឲ្យមានការប្រុងប្រយ័ ត្នខ្ពស់នៅពេលធ្វើដំណើរជៀសវៀងការជួបជុំគ្នាច្រើនកោះករ និងកម្មវិធីសាសនាបុណ្យទាន នានា»។

លោកបញ្ជាក់ថា កម្ពុជានៅតែមានលក្ខណៈផុយស្រួយនៅឡើយ តែចំពោះបញ្ហាជំងឺ កូវីដ- ១៩ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំនិងបង្កើនការប្រុងប្រយ័ត្ន ពោល គឺត្រូវពាក់ម៉ាស ការពារ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ លាងដៃជាមួយ ទឹកអាល់កុល និងជេល សម្អាតមេរោគនិងបាក់តេរីផ្សេងៗ រក្សាចម្ងាយមួយម៉ែត្រកន្លះពីគ្នានៅទីប្រជុំជន  ដើម្បីចៀសវាងការចម្លងជំងឺ កូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី៤ ឧសភា នេះ ចំនួនករណីឆ្លងជំងឺកូវី១៩ នៅកម្ពុជា ១២២ នាក់ ហើយដោយក្នុងនោះ អ្នកជាសះស្បើយ មានចំនួន ១២០នាក់ ហើយអ្នកកំពុងសម្រាក់ព្យាបា ល មានចំនួន២នាក់ និងគ្មានអ្នកស្លាប់នោះទេ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ